កូនខ្មែរត្រូវអាន ចាត់ទុកជាមេរៀនប្រវិត្តសាស្រ្ត! សង្គ្រាមខ្មែរ-សៀម ក្នុងរាជព្រះបាទលំពង់រាជា ឆ្នាំ១៣៥១
កូនខ្មែរត្រូវអាន ចាត់ទុកជាមេរៀនប្រវិត្តសាស្រ្ត! សង្គ្រាមខ្មែរ-សៀម ក្នុងរាជព្រះបាទលំពង់រាជា ឆ្នាំ១៣៥១
នៅក្នុងសង្គ្រាមខ្មែរ-សៀម នាពាក់កណ្តាលសតវត្សទី១៤ តាមព្រះរាជពង្សាវតារខ្មែរក្តី សៀមក្តី ហាក់មានការស៊ីសង្វាក់គ្នា អំពីព្រឹត្តិការណ៍ដែលកើតមានឡើងនៅគ្រានោះ។ ប៉ុន្តែ ពង្សាវតារសរសេរដៃរបស់ខ្មែរ ហាក់មានការកំណត់មិនច្បាស់អំពីក្សត្រខ្មែរគ្រងរាជ្យនាពេលនោះពីរព្រះអង្គ គឺព្រះលំពង់រាជា និងព្រះស្រីសុរិយោទ័យ។ បើផ្អែកតាមសៀភៅប្រវត្តិសាស្ត្ររលោក ត្រឹង ងា និងសៀភៅក្រោយៗមកទៀត ដែលថា គឺជារាជ្យរបស់ព្រះបាទលំពង់រាជា។ទោះយ៉ាងណាក្តី ក្នុងអត្ថបទដែលយើងលើកយកមកនិយាយគ្រានេះ គឺជាដំណើររឿងដែលពណ៌នា ដូចទៅនឹងអត្ថបទវីរកថា ដែលបានបង្ហាញភាពស្វាហាប់របស់ព្រះមហាក្សត្រ និងកងទ័ពខ្មែរនាសម័យនោះ យកមកជម្រាបជូនលោកអ្នក ទុកគ្រាន់ពិចារណាបន្ត ដូចតទៅ៖ បើតាមពង្សាវតារសម្ដេចវាំងជួន បានចារថា ព្រឹត្តិការណ៍នាឆ្នាំថោះ ព.ស ១៨៩៥ ត្រូវនឹង គ.ស ១៣៥១ ស្ដេចសៀមនាម ឧទងរាជា បានលើកទ័ពយ៉ាងធំសម្បើមអស្ចារ្យ ចេញមកចូលវាយប្រហារប្រទេសខ្មែរ នៅរាជធានីអង្គរ។
ស្ដេចសៀមបានតែងតាំងព្រះរាមេសូរ ដែលជាកូន ឲ្យធ្វើជាមេទ័ពធំ ហើយចៅរបស់ព្រះអង្គ ឈ្មោះព្រះស្រីសុវត្ថិ ដែលជាកូនព្រះរាមេសូរ បានទទួលតំណែងជាមេទ័ពស្រួច។ ព្រះរាមេសូរ បាននាំកងពលសេនាធ្វើដំណើរទាំងយប់ទាំងថ្ងៃកាត់ចុះ មកតាមនគររាជសីមា។ ចៅហ្វាយខេត្ដខ្មែរនៅទីនោះដែលមិនបានប្រុងប្រយ័ត្នដឹងខ្លួនជាមុន ហើយដែលមិនបានប្រុងប្រៀបប្រមូលកងទ័ពទប់ទល់សត្រូវឲ្យទាន់ពេលវេលាឡើយ ក៏ត្រូវបង្ខំចិត្ដនាំក្រុមគ្រួសារខ្មែរ និងនាម៉ឺនមន្ដ្រីរាជការ រត់ចាកចោលទីកន្លែងដែនសីមា។
ជាមួយគ្នានោះដែរ គេក៏បានធ្វើចុតហ្មាយមួយ ថ្វាយទៅព្រះមហាក្សត្រខ្មែរ រៀបរាប់គ្រប់ព្រឹត្ដិការណ៍ និងកិច្ចការទាំងឡាយ ដែលកំពុងតែកើតមានឡើង។ ព្រះស្រីសុរិយោទ័យ ព្រះមហាក្សត្រខ្មែរ ក៏ចាត់ចែងចេញបញ្ជាឲ្យប្រមែប្រមូលកេណ្ឌកងទ័ព ពលសេនាតាមខេត្ដខណ្ឌនានាក្នុងព្រះនគរ។ ឧកញ៉ាចក្រីវង្ស ត្រូវបានព្រះរាជាតែងតាំងជាមេទ័ព ទទួលបេសកកម្ម ត្រូវលើកកងពលយោធា ចេញទៅទប់ទល់នឹងទ័ពសៀមនៅក្នុងខេត្ដបស្ចិមបុរី ប៉ុន្តែ បើតាមពង្សាវតារវត្ដទឹកវិល និងពង្សាវតារគណៈកម្មការសម្ដេចសង្ឃនា
Comments
Post a Comment