ខណៈកូរ៉េទាំងពីរពិភាក្សាត្រូវរ៉ូវគ្នា «អាមេរិកឯណោះវិញ កំពុងបញ្ជូននាវាដឹកយន្តហោះចម្បាំង មកកាន់ឧបទ្វីបកូរ៉េ...»

ខណៈកូរ៉េទាំងពីរពិភាក្សាត្រូវរ៉ូវគ្នា «អាមេរិកឯណោះវិញ កំពុងបញ្ជូននាវាដឹកយន្តហោះចម្បាំង មកកាន់ឧបទ្វីបកូរ៉េ...»

នាវាដឹកយន្តហោះចម្បាំង USS Carl Vinson របស់អាមេរិក កំពុងធ្វើដំណើរ​ឆ្ពោះទៅកាន់​ភាគ​​ខាង​លិច​​មហា​សមុទ្រ​​ប៉ាស៊ីហ្វិក ដោយអម​ជាមួយនិងនាវាចម្បាំង​បំពាក់ដោយ​មីស៊ីលប្រដេញប៉ុន្មានគ្រឿងទៀត ខណៈអ្នកតំណាង​មកពីទីក្រុងព្យុង​យ៉ាង និងទីក្រុងសេអ៊ូល បើកកិច្ច​ពិភាក្សាជាលើកដំបូង នៅព្រំដែនអន្តរកូរ៉េ។

នេះបើតាមការដកស្រង់ការផ្សាយចេញពីពី​ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨មសេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកអាមេរិក នាវាយោធា​ដែលដើរដោយ​ថាមពលនុយក្លេអ៊ែរ​នេះ បានចេញដំណើរ​ពី​​កំពង់ផែ​នៃក្រុង សេន ឌីអេហ្គោ (San Diego) កាលពី​សប្តាហ៍មុន សម្រាប់ការ​ចល័តដែល​ត្រូវបានគ្រោងទុក​ តាំងពីយូរ​មកហើយ​។ ​

ស្របពេលជាមួយគ្នា នាថ្ងៃអង្គារនេះ កូរ៉េខាងជើង​បានបញ្ជូន​ក្រុមមន្រ្តីតំណាង​ជាន់ខ្ពស់​របស់ខ្លួន ទៅកាន់​កូរ៉េខាងត្បូង ដើម្បី​ជួប​​ចរចាគ្នា​ជាលើកដំបូង បន្ទាប់ពីកិច្ចសន្ទនា​បែបនេះ​រវាងប្រទេស​ទាំងពីរ ត្រូវបានផ្អាក​អស់រយៈពេលជិត ០២ឆ្នាំ មកហើយជម្រាបថា នាវាដឹកយន្តហោះ​ចម្បាំង​ខាងលើ​ត្រូវគេរំពឹងថា នឹងទៅដល់ក្បែរ​តំបន់​ឧបទ្វីបកូរ៉េ នាដើម​​ខែកុម្ភៈ​ខាងមុខ ពោលគឺ​នៅចំពេល​ដែលព្រឹត្តិការណ៍​កីឡា​អូឡាំពិក Pyeongchang ឆ្នាំ២០១៨ ប្រព្រឹត្តទៅនៅ​លើទឹកដី​កូរ៉េខាងត្បូង។ ម៉្យាងវិញទៀត ក្នុង​​ឱកាសនៃ​កិច្ចចរចានេះ ភាគី​កូរ៉េខាងជើង ក៏បានបញ្ជាក់​ផងដែរថា ខ្លួននឹងបញ្ជូន​គណៈ​ប្រតិភូ​ជាន់ខ្ពស់ ព្រមទាំងអត្តពលិក​ឲ្យ​ទៅ​ចូលរួម​​ការប្រកួត​កីឡាអន្តរជាតិ​នេះ៕

Comments

Popular posts from this blog

លោក កឹម សុខា ប្រកាសជំហរមិនចូលរួមជាមួយ «ចលនាសង្រ្គោះជាតិ» ដែលបង្កើតឡើងដោយ លោក សម រង្ស៊ី

កូនខ្មែរត្រូវអាន ចាត់ទុកជាមេរៀនប្រវិត្តសាស្រ្ត! សង្គ្រាមខ្មែរ-សៀម ក្នុងរាជព្រះបាទលំពង់រាជា ឆ្នាំ១៣៥១

កូនខ្មែរត្រូវអាន ចាត់ទុកជាមេរៀនប្រវិត្តសាស្រ្ត! សង្គ្រាមខ្មែរ-សៀម ក្នុងរាជព្រះបាទលំពង់រាជា ឆ្នាំ១៣៥១