ដើម្បីបង្កើនចំណូលជូនជាតិ ដូណាល់ ត្រាំ បង្ហើបគោលនយោបាយថ្មីគឺ «ទិញអាវុធពីអាមេរិក» ដើម្បីទាក់ទាញប្រទេសនានា​ឲ្យទិញ!

ដើម្បីបង្កើនចំណូលជូនជាតិ ដូណាល់ ត្រាំ បង្ហើបគោលនយោបាយថ្មីទិញអាវុធពីអាមេរិដើម្បីទាក់ទាញប្រទេសនានាឲ្យទិញ! (

ព័ត៌មានជាច្រើនបានលេចឡើងថា សេតវិមានកំពុងរៀប​ចំ​គោលនយោបាយ​ថ្មី​មួយមានឈ្មោះថា«ទិញពីមេរិក» ដែលនឹងបង្គាប់​ដល់អ្នកតំណាង​យោធា និងមន្រ្តីទូត​មេរិកទាំងអស់ ឲ្យធ្វើយ៉ាងណា​ខិតខំ​ប្រឹងប្រែង​ ជំរុញរដ្ភិភិបាលបរទេសឲ្យទិញសព្វុធដែលផលិតឡើងដោយសហឋអាមេរិក។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញ​ពី សារព័ត៌មានរុស្ស៊ី Sputnik ​នៅ​ព្រឹក​ថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨។

គោលនយោបាយខាងលើនេះ ក៏ត្រូវបានគេរាយការណ៍ថា មានរួមបញ្ចូល​​នូវការបន្ធូរបន្ថយ​លើបទបញ្ញតិ​នាំចេញ នៃការទិញសម្ភារៈ​ក៏​ដូច​ជា​​សព្វាវុធ​យោធា​ពីសំណាក់​បរទេស​ផងដែរ។ ការកែប្រែ​បទបញ្ញតិនេះ នឹងផ្តល់ភាព​ងាយស្រួល​ជាងមុន សម្រាប់ប្រទេស​​នានា ក្នុងការទិញយក​យន្តហោះ​ចម្បាំង យន្តហោះដ្រូន នាវាចម្បាំង កាំភ្លើងធំ និងគ្រឿង​សព្វាវុធផ្សេង​ទៀត​របស់អាមេរិក។

មន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់បានបង្ហើបប​ឲ្យដឹងថា គោលនយោបាយ​ថ្មីនេះ នឹងអនុញ្ញាត​សម្ព័ន្ធមិត្ត​អាមេរិក ដែលពុំមែន​ជា​សមា​ជិក​​នៃ​​អង្គការ NATO ធ្វើការទិញ​សព្វាវុធនៅ​ក្នុងចំនួន​យ៉ាងច្រើន បានពីសហរដ្ឋអាមេរិក ដែលវា​អាច​នាំ​​យក​ចំណូល​រាប់​ពាន់​លាន​ដុល្លារ​បន្ថែមទៀត ឲ្យ​ក្រុមហ៊ុន​​ចុះកុងត្រាវិស័យ​ការពារជាតិ​របស់អាមេរិក។ ជាមួយគ្នានេះ មានមតិខ្លះ​បានលើក​ឡើងថា គោល​នយោបាយ​នេះ​អាចនឹងធ្វើឲ្យ​សព្វាវុធទំនើបៗ​ថែមទៀត ធ្លាក់ទៅក្នុងតំបន់​ជម្លោះនៅ​អាហ្រ្វិក មជ្ឈិមបូព៌ា និង​អាស៊ី​ខាង​ត្បូង​ជា​ដើម។

មន្រ្តីខាងលើនេះបានឆ្លើយតបវិញថា កុំឲ្យបារម្ភពីរឿងទាំងនេះថ្វី ព្រោះថាបញ្ហា​សិទ្ធិមនុស្សត្រូវបាន​គិតគូរ​ពិចារណារួចអស់ហើយ​ ក៏ប៉ុន្តែសហរដ្ឋអាមេរិក ចាំបាច់ត្រូវតែ​​​បន្តរក្សាឧត្តមភាព​ប្រកួតប្រជែង លើគូប្រកួតរបស់ខ្លួនគឺ​ចិន និងរុស្ស៊ី ដែលកំពុងលេចមុខ​​លេចមាត់ឡើង គួរជម្រាបថាអត្រានៃការលសព្វាវុធរបស់សហរដ្ឋអាមេរិកនៅក្រោមអតីតប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូមានការកើនឡើងគួរឲ្យកត់សម្គាល់រួស្រេចទៅហើយហើយវានឹងបន្តបែបនេះនៅក្រោមរដ្ឋបាលលោកដូណាល់ ត្រាំ៕

Comments

Popular posts from this blog

លោក កឹម សុខា ប្រកាសជំហរមិនចូលរួមជាមួយ «ចលនាសង្រ្គោះជាតិ» ដែលបង្កើតឡើងដោយ លោក សម រង្ស៊ី

កូនខ្មែរត្រូវអាន ចាត់ទុកជាមេរៀនប្រវិត្តសាស្រ្ត! សង្គ្រាមខ្មែរ-សៀម ក្នុងរាជព្រះបាទលំពង់រាជា ឆ្នាំ១៣៥១

កូនខ្មែរត្រូវអាន ចាត់ទុកជាមេរៀនប្រវិត្តសាស្រ្ត! សង្គ្រាមខ្មែរ-សៀម ក្នុងរាជព្រះបាទលំពង់រាជា ឆ្នាំ១៣៥១