កូនខ្មែរត្រូវអាន ចាត់ទុកជាមេរៀនប្រវិត្តសាស្រ្ត! សង្គ្រាមខ្មែរ-សៀម ក្នុងរាជព្រះបាទលំពង់រាជា ឆ្នាំ១៣៥១

កូនខ្មែរត្រូវអាន ចាត់ទុកជាមេរៀនប្រវិត្តសាស្រ្ត! សង្គ្រាមខ្មែរ-សៀម ក្នុងរាជព្រះបាទលំពង់រាជា ឆ្នាំ១៣៥១ នៅក្នុងសង្គ្រាមខ្មែរ-សៀម នាពាក់កណ្តាលសតវត្សទី១៤ តាមព្រះរាជពង្សាវតារខ្មែរក្តី សៀមក្តី ហាក់មានការស៊ីសង្វាក់គ្នា អំពីព្រឹត្តិការណ៍ដែលកើតមានឡើងនៅគ្រានោះ។ ប៉ុន្តែ ពង្សាវតារសរសេរដៃរបស់ខ្មែរ ហាក់មានការកំណត់មិនច្បាស់អំពីក្សត្រខ្មែរគ្រងរាជ្យនាពេលនោះពីរព្រះអង្គ គឺព្រះលំពង់រាជា និងព្រះស្រីសុរិយោទ័យ។ បើផ្អែកតាមសៀភៅប្រវត្តិសាស្ត្ររលោក ត្រឹង ងា និងសៀភៅក្រោយៗមកទៀត ដែលថា គឺជារាជ្យរបស់ព្រះបាទលំពង់រាជា។ ទោះយ៉ាងណាក្តី ក្នុងអត្ថបទដែលយើងលើកយកមកនិយាយគ្រានេះ គឺជាដំណើររឿងដែលពណ៌នា ដូចទៅនឹងអត្ថបទវីរកថា ដែលបានបង្ហាញភាពស្វាហាប់របស់ព្រះមហាក្សត្រ និងកងទ័ពខ្មែរនាសម័យនោះ យកមកជម្រាបជូនលោកអ្នក ទុកគ្រាន់ពិចារណាបន្ត ដូចតទៅ៖ បើតាមពង្សាវតារសម្ដេចវាំងជួន បានចារថា ព្រឹត្តិការណ៍នាឆ្នាំថោះ ព.ស ១៨៩៥ ត្រូវនឹង គ.ស ១៣៥១ ស្ដេចសៀមនាម ឧទងរាជា បានលើកទ័ពយ៉ាងធំសម្បើមអស្ចារ្យ ចេញមកចូលវាយប្រហារប្រទេសខ្មែរ នៅរាជធានីអង្គរ។ ស្ដេចសៀមបានតែងតាំងព្រះរាមេសូរ ដែលជាកូន ឲ្យធ្វើជាមេទ័ពធំ ហើយចៅរបស់...